
ពីអ្វីដែលអ្នកបានឃើញ
គ្រប់គ្នាតែងតែចង់ប្រាប់រឿងអ្វីមួយទៅអ្នកជុំវិញខ្លួន
ហើយគេនិយាយថា
“ប្រសិនបើអ្នកមិនអាចប្រាប់ការពិតអំពីខ្លួនអ្នក,អ្នកក៏មិនអាចប្រាប់ការពិតទៅអ្នកដទៃទៀតបានដែល”
ពីមួយថ្ងៃទៅមួយថ្ងៃ យើងបង្ហាញខ្លួនយើង
តាមរយះសំលៀកបំពាក់ដែលយើងពាក់
តន្ដ្រីដែលយើងរាំ
ពន្លឺនៃក្ដីស្រលាញ់
និង ពណ៌ដែលយើងគូរ។
វាជាសមត្ថភាពមួយ
ចាប់ផ្ដើមពី
ការចង់ចាំ
សមិទ្ធផល
ភាពបរាជ័យ
ការរកឃើញ
សេរីភាព
រឿងដែលប្រាប់
បំណែកមួយនៃជិវិត។
–
កម្មវិធី Fragments គឺជាកម្មវិធីការតាំងពិព័រណ៍ដែលផ្តោតទៅលើភាពសេរីក្នុងការចូលរួម។ ហើយប្រធានបទនេះគឺចង់និយាយអំពីបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់នៅក្នុងជីវិតដែលនិងត្រូវធ្វើការបើកចំហរប្រាប់ទៅអ្នកដទៃ។
–




បំណែកជីវិតគឺជាការបើកចំហអោយគ្រប់
គ្នាដែលបានដើរចូលមកក្នុងជីវិតរបស់អ្នក។
–
តើព្រឹត្តិការណ៍នេះចាប់ផ្ដើមនៅពេលណា?
ចាប់ផ្ដើមនៅថ្ងៃទី1ខែ មិនា រហូតដល់ថ្ងៃទី31ខែមិនា ហើយអ្នកក៏អាចចូលរួមបាននៅ The Art Bar ចាប់ផ្ដើមពីម៉ោង10am រហូតដល់ម៉ោង 7pm ។
កម្មវិធីនេះនិងប្រកាសមុនបំណាច់ខែ មិនា។
–
តើខ្ញុំអាចចូលរួមបានយ៉ាងដូចម្ដេច ?
ក្នុងម្នាក់25$ ដែលរួមបញ្ចូលទាំងក្រណាត់ដែលមានរាងមូលដើម្បីបង្កើតជាបំណែកនៃជីវិតរបស់អ្នក។ ហើយអ្នកនិងទទួលបានឧបករណ៍សំរាប់គូរក៏ដូចជាការណែនាំពីសិល្បករដែលមានបទពិសោធន៍ពីខាងយើងផងដែរ។
–
តើខ្ញុំទទួលបានអ្វីពី?
សិល្បះមិនមែនជាអ្វីដែលអ្នកមើលឃើញនោះទេ តែវាជាអ្វីដែលអ្នកដទៃបានមើលឃើញពីវា។គោលដៅរបស់យើង និងនាំអ្នកឃើញពីរភាពច្នៃប្រឌិតនិង ការបើកចំហរជីវិត។ មិនត្រឹមតែអ្នកអាចបង្ហាញសិល្បះគំនូរអចិន្រ្ដៃដំបូងគេបង្អស់នៅភ្នំពេញប៉ុណ្ណោះទេតែអ្នកក៏មានឱកាសដើម្បីបង្ហាញពីរសា្នដៃរបស់អ្នក និងឈ្មោះរបស់អ្នកអោយអ្នកដទៃបានស្គាល់។ ហើយលោកអ្នកក៏អាចទទួលយកស្នាដៃសិល្បះគំនូររបស់អ្នកបន្ទាប់ពីពិពរណ៍ដ៏អស្ចារ្យនេះ។
–
តើមានតែសិល្បករមែនទេដែលអាចចូលរួមបាន?
មិនមែនទេ! គឺបានគ្រប់គ្នា! គ្រប់គ្នានិងធ្វើការបើកចំហរជីវិត ហើយពិភពលោកនិងស្តាប់។
គ្មានបទពិសោធន៍ក្នុងការគួរគំនូរ? គ្មានបញ្ហាទេ យើងនិងណែនាំអ្នកអំពីរការគូរគំនូរ។
–
ល្អណាស់! តើខ្ញុំអាចចូលរួមបានយ៉ាងដូចម្ដេច?
ល្អមែនទែន ! សូមចុចនៅត្រង់នេះដើម្បីទទួលបាន Fragment ផ្ទាល់ខ្លួនរបស់អ្នក ។ ប្រញាប់ឡើងព្រោះថា ចំនួនមានកំណត់ !!