អំពី THE ART BAR

មិនថាអ្នករស់នៅទីក្រុងភ្នំពេញឬធ្វើដំណើរឆ្លងកាត់នោះទេ The Art Bar មានអ្វីប្លែកសប្បាយសម្រាប់អ្នកជានិច្ច។

The Art Bar គឺជាស្ទូឌីយោសិល្បៈមួយដែលផ្តល់នូវភាពសប្បាយរីករាយនិងប្លែកពីគេបំផុត។ ដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនឯងផ្ទាល់ ជាមួយមិត្តភក្តិ មិត្តរួមការងារ អ្នកជាទីស្រឡាញ់ ក្មេងៗនិងអ្នកដទៃទៀតផងដែរ! យើងក៏ផ្តល់ជូនលោកអ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ដូចជា សម្ភារៈថ្នាំលាប ឧបករណ៍គ្រឿងស្មូន និងអ្វីជាច្រើនទៀត។

យើងជឿជាក់ថា មនុស្សគ្រប់គ្នាមានសមត្ថភាពក្នុងការក្លាយជាវិចិត្រករ ហើយអ្វីដែលអ្នកត្រូវការ គឺជាការណែនាំបន្តិចបន្តួច និងអ្វីដែលសំខាន់បំផុតនោះគឺការធ្វើវាដោយភាពសប្បាយរីករាយ! មិនចាំបាច់មានបទពិសោធនោះទេ យើងនីងផ្គត់ផ្គង់អ្វីគ្រប់យ៉ាង តាមដែលអ្នកត្រូវការ រួមទាំងស្រាទំពាំងបាយជូសម្រាប់ការបំផុសគំនិតថែមទៀតផង!

The Art Bar គឺជាសិក្ខាសាលាអន្តរកម្មនិងជាវេទិកាដើម្បីបង្កើតស្នាដៃសិល្បៈរបស់អ្នកខណៈពេលដែលមានការដឹកនាំពីសិល្បករដែលមានបទពិសោធន៍និងអ្នកក៏អាចយកគំនូរទៅផ្ទះជាមួយអ្នកដោយមោទនភាព។ មិនថាការបង្កើតគំនូរលើកដំបូងរបស់អ្នក ការបង្កើតវត្ថុស្មូនដ៏ល្អពិតមួយ ឬការបង្កើតគ្រឿងអលង្ការដ៏ល្អឯកក៏ដោយ The Art Bar តែងតែមានអ្វីថ្មីៗសំរាប់បង្កើតជានិច្ច!

យើងនឹងបន្ថែមនូវបទពិសោធន៍ថ្មីៗ, សិក្ខាសាលា និងព្រឹត្តិការណ៍ថ្មីៗ ដូច្នេះសូមកុំខកខានការតាមដានជាមួយយើងខ្ញុំនៅលើបណ្តាញផ្សព្វផ្សាយសង្គម!

THE ART BAR សម្រាប់វិចិត្រករ

The Art Bar ជាកន្លែងមួយសម្រាប់វិចិត្រករទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីបណ្តុះបណ្តាល និងសម្រួចជំនាញរបស់ពួកគេ សហការរួមគ្នាជាមួយនឹងមនុស្សដែលមានគំនិតដូចគ្នា ការចែករំលែកភាពច្នៃប្រឌិត និងបច្ចេកទេសច្នៃប្រឌិតដើម្បីបង្កើនទេពកោសល្យបន្ថែមឡើងពេលនេះ ឬពេលខាងមុខ។ យើងបានរៀបចំកន្លែងរបស់យើងប្រកបដោយដោយផាសុខភាព បរិយាកាសបន្ធូរអារម្មណ៍ ដើម្បីទទួលបាននូវភាពច្នៃប្រឌិត។

ស្ទូឌីយោរបស់យើង គាំទ្រវិចិត្រករក្នុងស្រុក តាមរយៈការផ្តល់ជូនកន្លែងសម្រាប់ការបង្ហាញសិល្បៈ វិចិត្រសាល និងកម្មវិធីជាច្រើនទៀត។

ជួបជាមួយនឹងក្រុមរបស់យើង

MARK

MARK

CO-FOUNDER

Painting, Pottery, Photography

Favorite quote:

“Create something today even if it sucks.”

JEFF

JEFF

CO-FOUNDER/ARTIST

Painting, Pottery, Sculpture, Photography, Street Art, Graffiti

Favorite quote:

“A true artist is not who is inspired, but one who inspires others.”

DANIEL

DANIEL

ARTIST

Painting

Favorite quote:

“To find yourself, think for yourself.”

SHAUNA

SHAUNA

ARTIST

Painting, Pottery

Favorite quote:

“Learn like a pro, break rules like an artist.”

តាមដានយើងខ្ញុំតាមបណ្តាញផ្សព្វផ្សាយផ្សេង

កុំខកខានព្រឹត្តិការណ៍បែបសិល្បៈចុងក្រោយបំផុតឬជាមនុស្សដំបូងដែលទទួលបានបទពិសោធន៍អំពីសកម្មភាពចុងក្រោយពី TAB ឱ្យសោះ!

ទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីបំផុតពីទំព័របណ្តាញផ្សព្វផ្សាយផ្សេងរបស់យើង ឬចុះឈ្មោះអ៊ីមែលនៅខាងក្រោម។

ដាក់ទីតាំងរបស់យើងនៅលើផែនទី​ហ្គូហ្គល (GOOGLE)៖ THE ART BAR

មើលការណែនាំអំពីរបៀបទៅដល់ទីតាំងរបស់យើង សូមចុចទីនេះ

THE ART BAR

 

 

បង្កើត

អ្វីមួយ

ថ្ងៃនេះ

សូម្បីតែវា

មិនល្អ។